Thursday, January 21, 2016

របៀបធ្វើ សាច់គោអាំងទឹកប្រហុក

គ្រឿងផ្សំ‬
- សាច់គោជាប់ខ្លាញ់ ៥០០ ក្រាម ហាន់ជាបន្ទះៗល្មម
- ម្រេចកិនម៉ត់ មួយកញ្ចប់តូច
- ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ)
- គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ
- ខ្ទឹមស ៥ កំពឹស
- ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ
- ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់
- ខ្ទឹមក្រហម ៣ មើមចិតតូចៗ
- ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ
- រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ
- ទឹកឆ្អិន កន្លះចានចង្កឹះ
- ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត
- ជីស្លឹកវែង ឬជីរនា ត្រប់ស្រួយ ត្រយូងចេក .......
  វិធីធ្វើ
- ធ្វើទឹកប្រហុក៖ អ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។
- រៀបបន្លែដាក់ចាន ទុកមួយឡែក
- យកសាច់គោដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ)។
- បន្ទាប់មកអ្នកអាចយកសាច់គោ ដែលបានហាន់រួចរៀប ដាក់ក្នុងចាន ហើយដួសទឹកកប្រហុកជាការស្រេច៕

No comments:

Post a Comment