គ្រឿងផ្សំ
- ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg
- ស្ករស ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបាយ
- រំដេង ៣មើម
- ខ្ទឹមស១មើម
- ម្ទេស
- ស្លឹកកន្ទួត (បើមាន)
- ស្លឹកចេក (បើមាន) ទុកខ្ចប់
- ថង់ប្លាស្ទិកទុកច្រក
វិធីធ្វើ
-បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ដ្ឋ។
-ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុក ឬកិនអោយម៉ដ្ឋដែរ។
-លាយសាច់ត្រីដែលម៉ដ្ឋហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល
រួចច្របល់ដោយប្រើម៉ាស៊ីនកិនសាច់
រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។
-ច្រកដាក់ថង់
ឬខ្ចប់ជាមួយនឹងស្លឹកចេកដោយសង្កត់ឱ្យណែន និងបង្កប់ម្ទេស
និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
-ទុក រយៈពេល២ថ្ងៃ២យប់ ដោយមិនអោយត្រូវកម្ដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕
No comments:
Post a Comment