គ្រឿងផ្សំ
- គល់ស្លឹកគ្រៃមួយគល់
- បង្កងស្រស់ ៧
- ខ្ទឹមសរ ២ ឬ ៣ កម្ពឹស
- តុងយាំ ១ ដុំតូច
- អំបិល ១ ស្លាព្រាកាហ្វេ
- ទឹកត្រី ១ ស្លាព្រាបាយ
- ស្ករ ២ ស្លាព្រាកាហ្វេ
- ប៊ីចេង ១ ស្លាព្រាកាហ្វេ
- ស្លឹកជី
- រំដេង ១ ដុំតូច
-ស្លឹកក្រូចសើច 3សន្លឹក
-ផ្សិតចំបើង
- ប៉េងប៉ោះ
វិធីធ្វើ
១. អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។
២. ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយដួសដាក់ចានទុកមួយអន្លើ។ ចំណែកឯរំដេងត្រូវយកទៅដុតឲ្យឈ្ងុយដំឲ្យទក់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូចគ្នា។
៣. ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង
និងគល់ស្លឹកគ្រៃចូលចាំមួយ រំពុះដាក់តុងយាំចូលកូរឲ្យសព
បន្លែមប៊ីចេងស្ករទឹកត្រីអំបិលចូល(ប្រសិនបើអ្នកយកខួរបង្កងចេញបង្កងត្រូវចាក់ខួរចូល)
ចាំហូតដល់បង្កងឆ្អិនជាការស្រេច។
៤. នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បីឲ្យនៅក្តៅៗ ព្រោះវាអាចជួយបន្ថែមឲ្យមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។
No comments:
Post a Comment