Wednesday, January 20, 2016

របៀបធ្វើ សាច់គោងៀត

+ ‎គ្រឿងផ្សំ‬
- សាច់គោស្រស់ល្អ សាច់ផុយ ជាប់ខ្លាច់តិចៗ (សាច់ផ្អែម) ១០ គក
- រំដេង ខ្ចីៗ ៣ខាំ
- ស្កសរ ៨ខាំ ឬ ស្កត្នោតគ្មានជាតិគីមី ១ គក
- អំបិលម៉ត់ ២ខាំ
- ប៊ីចេង ១ខាំ
+ ‎របៀបធ្វើ‬
- ចៀសាច់ជាបន្ទះស្តើងល្មម (កំស្តើងពេក)
- រំដេងចិតសំបកចេញ បុកអោយម៉ត់ ពូតយកតែទឹក
- លាយស្ក អំបិល ប៊ីចេង និងទឹករំដេង ច្របល់ចូលគ្នាអោយសប់ រួចដាក់សាច់គោចូល ច្របល់ចូលគ្នាអោយសប់ ទុកចោលប្រហែល ៥នាទី ច្របល់ចូលគ្នាទៀត ធ្វើបែបនេះបីទៅបួនដង ដើម្បីអោយចូលជាតិបានល្អ
- យកសាច់ដែលបានប្រលាក់រួចទៅក្លាសេ (កុំអោយចូលទឹក) ១ យប់
- យកសាច់ហាលថ្ងៃ ប្រហែលជា ៣ទៅ៤ ម៉ោង យើងប្រែសាច់ម្តង ហាលកុំអោយស្ងូតពេក។ ពេលរៀបសាច់ហាលថ្ងៃត្រូវទាញសាច់ត្រង់
+++ បើបើកថ្ងៃល្អចាំហាល បើអត់ក្លាសេទុក
+++ សាច់ដែលហាលរួចទុកក្នុងទូទឹកកក ទើបមិនដុះផ្សិត


No comments:

Post a Comment